កម្មវិធីជំនួយខ្នាតតូច នៃមូលនិធិបរិស្ថានពិភពលោក៖ សេចក្តីប្រកាសផ្តល់ជំនួយខ្នាតតូច

 

 

សេចក្តីប្រកាសផ្តល់ជំនួយខ្នាតតូច

 

តាំងពីខែ សីហា ឆ្នាំ ២០០៥ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបាន និងកំពុងអនុវត្តកម្មវិធីជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានពិភពលោក ដើម្បីជំរុញកិច្ចផ្តួចផ្តើមគម្រោងដែលទាក់ទងនឹង​កិច្ចការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។​ កម្មវិធីនេះផ្តល់មូលនិធិ និងជំនួយបច្ចេកទេសដោយផ្ទាល់ដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក៏ដូចជាអង្គការ​សហគមន៍​ដែលប្រតិបត្តិការផ្ទាល់នៅមូលដ្ឋាន។​

 

១. កម្មវិធីជំនួយខ្នាតតូច GEF ការអនុវត្តលើកទី ៧ (OP7)

 

យូអិនឌីភី ប្រចាំកម្ពុជា មានកិត្តិយសសូមអញ្ជើញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការ​សហគមន៍ទាំងឡាយដែលកំពុងធ្វើការទាក់ទងនឹងការគ្រប់​គ្រង​ធន​ធានធម្មជាតិ ​បរិស្ថានប្រកបដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្រ នៅក្នុងបណ្តាភូមិ ឃុំ ស្រុក និងខេត្តនានា ដែលស្ថិតនៅក្នុង និងក្បែរតំបន់ឧទ្យានជាតិភ្នំក្រវាញកណ្តាល និងនៅតំបន់ដែលមានបញ្ហាធ្ងន់ធ្ងរ​ទាក់ទងនឹងការអភិរក្សជីវចម្រុះ ក្នុងខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា ​​ឲ្យដាក់ពាក្យ​​សុំមូលនិធិ​ពីកម្មវិធី​ជំនួយខ្នាតតូចខាងលើនេះ​។

កម្មវិធីជំនួយខ្នាតតូចនឹងផ្តល់មូលនិធិរហូតដល់ ៥០,០០០​ (ប្រាំម៉ឺន) ដុល្លារអាមេរិក សម្រាប់គម្រោងនីមួយៗ ដោយឈរលើគោលការណ៍ប្រកួតប្រជែង ។

កម្មវិធីជំនួយខ្នាតតូចនឹងផ្តល់មូលនិធិចំនួន ៥០% នៃតម្លៃសរុបរបស់គម្រោង។ ចំណែកឯចំនួន ៥០% ទៀតនឹងត្រូវផ្តល់ឲ្យដោយអង្គការទទួលមូលនិធិ ឬបានពីការចូលរួមវិភាគទានពី​សហគមន៍ អាជ្ញាធរដែនដី និងបានពីភ្នាក់ងារផ្តល់ជំនួយផ្យេងៗ ទោះបីក្នុងទម្រង់ជាទឹកប្រាក់ក្តី ជារបស់របរ និងជាសេវាកម្មនានាក្តី។​

ទាញយក (ឯកសារជាភាសាខ្មែរ)

 

២. កម្មវិធីបន្ស៊ាំការប្រែប្រួលអាកាសធាតុនៅសហគមន៍​ លើកទី ៣

 

យូអិនឌីភី ប្រចាំកម្ពុជា មានកិត្តិយសសូមអញ្ជើញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការ​សហគមន៍ទាំងឡាយ ដែលកំពុងធ្វើការទាក់ទងនឹង​គម្រោងបន្ស៊ាំការប្រែប្រួល អាកាសធាតុនៅសហគមន៍​ និងការកាត់បន្ថយភាពក្រីក្រ នៅក្នុងបណ្តាភូមិ ឃុំ និងស្រុកនានា ដែលស្ថិតនៅក្នុង ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង រតនគីរី សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង មណ្ឌលគីរី  កំពត កែប ព្រះសីហនុ និងកោះកុង ​​ឲ្យដាក់ពាក្យ​​សុំមូលនិធិ​ពីកម្មវិធី​ជំនួយខ្នាតតូចខាងលើនេះ​។

កម្មវិធីជំនួយខ្នាតតូចនឹងផ្តល់មូលនិធិរហូតដល់ ៥០,០០០​ (ប្រាំម៉ឺន) ដុល្លារអាមេរិក សម្រាប់គម្រោងនីមួយៗ ដោយឈរលើគោលការណ៍ប្រកួតប្រជែង ។

កម្មវិធីជំនួយខ្នាតតូចនឹងផ្តល់មូលនិធិចំនួន ៥០% នៃតម្លៃសរុបរបស់គម្រោង។ ចំណែកឯចំនួន ៥០% ទៀតនឹងត្រូវផ្តល់ឲ្យដោយអង្គការទទួលមូលនិធិ ឬបានពីការចូលរួមវិភាគទានពី​សហគមន៍ អាជ្ញាធរដែនដី និងបានពីភ្នាក់ងារផ្តល់ជំនួយផ្យេងៗ ទោះបីក្នុងទម្រង់ជាទឹកប្រាក់ក្តី ជារបស់របរ និងជាសេវាកម្មនានាក្តី។​

ទាញយក (ឯកសារជាភាសាខ្មែរ)

 


សូមផ្ញើ គម្រោងសំណើរសង្ខេបរបស់អ្នកជាភាសាខ្មែរ ក្នុងស្រោមសំបុត្របិទជិតមកកាន់ ការិយាល័យកម្មវិធីជំនួយខ្នាតូចរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា នៅមជ្ឈមណ្ឌលភ្នំពេញសិនធ័រ ជាន់ទី ៦ អគារ អេ កែងផ្លូវសុធារស និងមហាវិថីព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទៅលោកស្រី ងិន ណាវីរៈ មន្ត្រីជាតិសម្របសម្រួលកម្មវិធី​ UNDP GEF SGP។ ចំពោះព័ត៌មានលំអិត សូមទាក់ទងមន្ត្រីជាតិសម្រប​សម្រួលកម្មវិធី​ UNDP GEF SGP​ តាមរយៈសារអេឡិចត្រូនិច ឬអ៊ីម៉ែល ngin.navirak@undp.org ឫតាមទូរស័ព្ទលេខ ០១២ ៨៤៤ ០៨៣ ឬលោកស្រី គឹម សុជ្ជតា ជំនួយការកម្មវិធី GEF SGP ​តាមរយៈសារអេឡិចត្រូនិច/អ៊ីម៉ែល socheata.kim@undp.org ឬតាម​ទូរស័ព្ទលេខ ០១២​ ​៧១៤ ៧០៦។​

សូមជម្រាបជូនថា ការិយាល័យកម្មវិធីជំនួយខ្នាតតូច​នៃមូលនិធិ​បរិស្ថានពិភពលោក នឹងធ្វើការទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែមទៅកាន់​អង្គការដែលបាន​ជាប់វគ្គ​ជំរុះ​តែ​ប៉ុណ្ណោះ។ កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​២០២៣។