text, timeline

     រូបភាពនៃការអភិវឌ្ឍប្រទេសមួយឲ្យរីកចម្រើនប្រៀបដូចទៅនឹងការធ្វើអាជីវកម្មក្រុមហ៊ុនមួយអោយ ទទួលបានជោគជ័យ។ ការអភិវឌ្ឍនេះត្រូវមើលទៅលើកត្តាជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅ ក្នុងសង្គម។ នៅក្នុងសំណេរមួយនេះខ្ញុំនឹងបង្ហាញអំពីទស្សនៈរបស់ខ្ញុំអំពីអនាគតនៃប្រទេសកម្ពុជាដោយ វិភាគទៅលើបញ្ហាប្រឈម, ឱកាស, និងយុទ្ធសាស្ត្រសំរាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាពក្នុងរយៈពេលប្រាំឆ្នាំខាងមុខអោយស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលបានអនុម័ត ដោយអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ២០១៥។ 

     តើយើងអាចសម្រេចគោលដៅនោះដោយរបៀបណាក្នុងរយៈពេលត្រឹមតែប្រាំឆ្នាំនោះ?

     នៅក្នុងចក្ខុវិស័យរបស់ខ្ញុំ ប្រទេសកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ នឹងក្លាយជាប្រទេសមួយដែល មានទីក្រុងទំនើបកម្មបៃតងថ្មីលេចឡើងជឿនលឿន ដែលប្រជាជនរស់នៅប្រកបដោយស្នាមញញឹមនិងក្តីសង្ឃឹមដ៏ស្រស់បំព្រង។ ជាការពិតណាស់កម្ពុជាយើងសម្បូរទៅដោយប្រជាជនសកម្មដែលមានអាយុក្រោម ៣០ឆ្នាំស្មើនឹង ៦៣.៥% នៃប្រជាជនសរុប។ ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍតូចមួយ ដែលមាន GDP ស្មើនឹង ០.០១% នៃGDP ពិភពលោកទាំងមូលពោលគឺយើងមិនទាន់មានធនធានទាំងអស់សម្រាប់ធ្វើការផលិតគ្រឿងបរិក្ខារ ឬ បច្ចេកវិទ្យាទាំងស្រុងដោយខ្លួនយើងនោះទេ។ មានន័យថាយើងត្រូវការទាក់ទាញ ក្រុមហ៊ុនវិនិយោគជាច្រើនដើម្បីមកបណ្តាក់ទុនក្នុងប្រទេសរបស់យើង។ តាមការសិក្សារបស់វើលបើងគ្រុប (WBG) ក្រុមហ៊ុនវិនិយោគបរទេសនាំមកនូវចំណេះដឹងផ្នែកបច្ចេកទេស, ពង្រឹងជំនាញការងារ, បង្កើតអាជីវកម្មសម្រាប់ក្រុមហ៊ុនក្នុងស្រុកនិងបង្កើតការងារដែលមានប្រាក់ខែកាន់តែប្រសើរសំរាប់ប្រជាជន។ តែបញ្ហា របស់យើងត្រង់ថា “តើយើងអាចហៅក្រុមហ៊ុនគេមកប្រទេសយើងបានដោយរបៀបណា?” ភាពរុងរឿងរបស់ អាជីវកម្មអន្តរជាតិគឺផ្អែកលើច្បាប់អនុគ្រោះពន្ធរបស់រដ្ឋាភិបាលនិងសុច្ឆន្ទៈនយោបាយព្រោះវិនិយោគិនភាគច្រើនចូលចិត្តស្វែងរកប្រទេសដែលមានពន្ធសាជីវកម្មទាបនិងសម្បូរកម្លាំងពលកម្ម។ ជាងនេះទៅទៀតយើង ក៏ត្រូវរួមបញ្ចូលទាំងការមាននិងការថែរក្សាបណ្តាញដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធអោយបានល្អដើម្បីជួយដឹកជញ្ជូនផលិតផលនិងវត្ថុធាតុដើមទៅកាន់ទីផ្សារអន្តរជាតិ។ តួយ៉ាងកម្ពុជាយើងមានខេត្តជាប់ដែនសមុទ្រ ដល់ទៅបួនដែលអាចជួយសម្រួលទៅដល់ការដឹកជញ្ជូនអន្តរជាតិបានយ៉ាងងាយស្រួល។ 

a man standing in a room

រង្វាន់របស់ ឡី សត្យា ត្រូវបានឪពុកមកទទួលជំនួយ។

ប៉ុន្តែសំណួរបន្ទាប់ គឺប្រសិនបើក្រុមហ៊ុនទាំងនោះមកប្រទេសយើងពិតមែន តើយើងមានទីតាំងនិងថាមពលគ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ដល់ក្រុមហ៊ុនទាំងនោះដែរឬទេ? ក្រៅពីទីក្រុងភ្នំពេញ រដ្ឋាភិបាលគួរជ្រើសរើសទីតាំងភូមិសាស្ត្រល្អមួយ ដើម្បីសាងសង់ទីក្រុងថ្មី ហើយគប្បីប្រកាសគម្រោងនេះជាផ្លូវការដោយរៀបចំរួចជាស្រេចនូវគម្រោង ម៉ាសស្ទើរផ្លេននៃទីក្រុងថ្មីនេះ ក្រោមមុខងារជាទីក្រុងបៃតងនិងសម្បូរទៅដោយធម្មជាតិដើម្បីឱ្យក្រុមហ៊ុន សំណង់ជាច្រើនក្នុងនិងក្រៅប្រទេសអាចសហការជាមួយនឹងរាជរដ្ឋាភិបាលសម្រេចគម្រោងមួយនេះអោយ បានបញ្ចប់មុនឆ្នាំទីពីរនៃផែនការប្រាំឆ្នាំខាងមុខ។ ទីក្រុងបៃតងប្រកបដោយនិរន្តរភាពនេះត្រូវបំពាក់ជាមួយ ប្រព័ន្ធអគ្គិសនី ទឹកស្អាត អ៊ុនធឺណិតជាដើម។ រាល់ប្រាក់ចំណូលពីក្រុមហ៊ុនវិនិយោគនិងប្រាក់កុងត្រានានាគួរ រៀបចំទុកដាក់ក្នុងធនាគារកណ្តាលដើម្បីរក្សានូវសុវត្ថិភាពរបស់ភាគីក្រុមហ៊ុនបរទេសនិងកម្ពុជា, ការអនុវត្តបែបនេះកម្ពុជាអាចពង្រីកទិសដៅរបស់យើងដោយពឹងលើវិស័យទំនើបកម្មខុសប្លែកពីអ្វីដែលយើងធ្លាប់ធ្វើពីមុនមកដោយយើងពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម និងទេសចរណ៍។ តាមរយៈទីក្រុងថ្មីនេះយើងសង្ឃឹម ថាប្រជាជនមានការងារធ្វើនិងបានប្រាក់ខែខ្ពស់ល្អប្រសើរជាងឆ្នាំ ២០២១ ដែលទិន្នន័យអត្រាការងារនៅកម្ពុជាមានត្រឹមតែ 82.8% ប៉ុណ្ណោះ។ ឯរដ្ឋាភិបាលក៏មានចំណូលជាបន្តបន្ទាប់ ដែលលុយទាំងនោះអាចយកមកបណ្តាក់ទុនលើថាមពលដើរដោយកង្ហារខ្យល់និងថាមពលពន្លឺព្រះអាទិត្យបន្ថែម។ ដោយជាមធ្យមទូរប៊ីន ខ្យល់ដែលមានអានុភាពពី 2.5 ទៅ 3 MW 3 MW អាចផលិតអគ្គីសនីបានច្រើនជាង 6 លាន kWh ក្នុងមួយឆ្នាំ, គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អគ្គីសនីជាមធ្យមសំរាប់1500គ្រួសារ។ ចំណែកបន្ទះសូឡាមួយអាចបង្កើតថាមពលអគ្គិសនីគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ឧបករណ៍តូចៗដូចជាទូរទស្សន៍, អំពូលភ្លើង... ដែលយើងអាចធ្វើការ ដំឡើងនៅតាមគេហដ្ឋាននីមួយៗឬធ្វើជារោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទ្រង់ទ្រាយធំតែម្តង។ តាមវិធីនេះកម្ពុជានឹងមានថាមពលអគ្គិសនីក្នុងតម្លៃទាបហើយអាចប្រើបានទូទាំងប្រទេស។ បើដូច្នេះរដ្ឋាភិបាលគប្បីកំណត់ច្បាប់រក្សាបរិស្ថានថ្មី ដោយបញ្ឈប់ រឺ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសចំពោះសហគ្រាសតូចធំ ហើយប្រជាជនដែលរស់នៅក្នុងទីប្រជុំជននិងនៅក្នុងទីក្រុងភ្នំពេញត្រូវធ្វើជាទីក្រុងគំរូដោយងាកមកប្រើប្រាស់នូវ មធ្យោបាយធ្វើដំណើរអគ្គិសនីដូចជា ឡាន, ម៉ូតូ ឬ កង់អគ្គិសនីជាដើម។ ប៉ុន្តែត្រឡប់មកសំណួររបស់យើងខាងលើ តើយើងពិតជាអាចធ្វើទាន់ក្នុងរយៈពេលប្រាំឆ្នាំដែរឬ? ចម្លើយគឺយើងអាចធ្វើបាននិងធ្វើដោយនិរន្តរភាពទៀតផង។ ដោយយើងអនុវត្តតាមជំហានទាំងបីខាងក្រោម។ ជំហានទីមួយគឺត្រូវប្រើខ្សែផលិតកម្មបៃតង។ ឧទាហរណ៍ថា នៅពេលដែលក្រុមហ៊ុនអាជីវកម្មប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងការវិនិយោគលើគំនិតផ្តួចផ្តើមថ្មី។ វាជួយជំរុញអោយអ្នកបង្កើត គោលនយោបាយកំណត់ខ្សែបន្ទាត់នយោបាយថ្មីមួយដល់ក្រុមផលិតកម្មអោយអនុវត្តតាម។ គ្រប់វិស័យសេដ្ឋកិច្ចដែលស្ថិតនៅក្រោមលក្ខខណ្ឌទាមទារទាំងនេះ នឹងព្យាយាមផ្តួចផ្តើមគំនិតសម្របខ្លួនទៅនឹងគំរូថ្មី ដើម្បីទទួលបាននូវទីផ្សារនិងដៃគូសហការ។ ជំហានទីពីរគឺ លំនាំកំណើនអិចស្ប៉ូណង់ស្យែល។ យើងធ្លាប់បាន ឃើញបដិវត្តន៍បែបនេះច្រើនដងមកហើយដូចជា ទូរស័ព្ទមានខ្សែទៅជាទូរស័ព្ទចល័ត) ការធ្វើដំណើរដោយ សត្វពាហនៈទៅជាការធ្វើដំណើរដោយរថយន្ត។ ពោលគឺដំណាក់កាលដំបូងនៃគម្រោងអាចចាប់ផ្តើមយឺត បន្តិចក៏ពិតមែន ប៉ុន្តែនៅឆ្នាំទីពីរ, ឆ្នាំទីបីនៃគម្រោងនេះ វានឹងចាប់ផ្តើមកាន់តែលឿនទៅលឿនទៅជាមិនខាន។ នោះហើយជារបៀបវិវត្តនៃកំណើនអិចស្ប៉ូណង់ស្យែលដែលជាអ្វីដែលអ្នកវិទ្យាសាស្ត្រ និងវិស្វករចូលចិត្តធ្វើ ពីព្រោះពួកគាត់អាចប្រើប្រាស់ភាពច្នៃប្រឌិតរបស់មនុស្សដើម្បីប្រកួតប្រជែងជាមួយនឹងបញ្ហាលំបាកទាំងនោះ។ ជំហានទីបីគឺជាប្រព័ន្ធចែករំលែកលំនាំ។ មានន័យថាប្រជាពលរដ្ឋគ្រប់រូបត្រូវតែអនុវត្តតាមលំនាំតែមួយ និងធ្វើការពិនិត្យមើលលទ្ធផលក្នុងរយៈពេលមួយខែម្តង, បីខែម្តង, និងប្រាំមួយខែម្តង។ល។ ដើម្បីធានា ថាយើងមិនបានប្រាសចាកការអភិវឌ្ឍប្រកបដោយនិរន្តរភាពមួយនេះ។

     ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រឿងអ្វីៗក៏អាចកើតឡើងបានដែរ។ តែអ្វីដែលសំខាន់បំផុតគឺពលរដ្ឋទូទាំងប្រទេសត្រូវចេះសហការ និងធ្វើការរួមគ្នាដើម្បីឈានដល់គោលដៅរួមរបស់យើង។ វាអាស្រ័យលើយើង ទាំងអស់គ្នាក្នុងការសម្រេចជោគវាសនាប្រទេសរបស់ខ្លួន។ អ្វីៗគ្រប់យ៉ាងច្បាស់ជាអាចធ្វើទៅបាននៅពេល ដែលយើងមាននូវសាមគ្គីភាព និងជឿជាក់លើខ្លួនឯង។