ប្រទេសកម្ពុជាជាប្រទេសដែលមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងប្រជាជនដែលមានសក្ដានុពលដ៏ធំធេងសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍ។ ដូចដែលយើងស្រមៃមើលអនាគតរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ វាជារឿងសំខាន់ក្នុងការអនុវត្តជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (SDGs) ដើម្បីធានាបានប្រទេសមួយដែលងាយស្រួលក្នុងការរស់នៅសម្រាប់អ្នកទាំងអស់គ្នា។ អត្ថបទនេះនឹងពន្យល់ពីលទ្ធផលដែលយើងចង់បានសម្រាប់ប្រទេសកម្ពុជា និងសកម្មភាពដែលត្រូវការដើម្បីសម្រេចគោលដៅនោះ ក៏ដូចជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ ដោយផ្តោតលើ SDGs ចំនួនបីរួមមាន SDG ៤ (គុណភាពអប់រំ) SDG ៨ (ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច) និង SDG ១១ (ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព)។ អាស្រ័យនេះហើយទើបមានប្រធានមួយលើកឡើងថា “តើអ្នកចង់ឃើញប្រទេសកម្ពុជាក្នុងរូបភាពបែបណា ក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ ? តើយើងទាំងអស់គ្នាគួរធ្វើអ្វីខ្លះដើម្បីឱ្យរូបភាពនោះក្លាយជាការពិត? តើអ្វីជាបញ្ហាប្រឈម និងឱកាសដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់?”។ តើប្រធានបទខាងលើនេះមានអត្ថន័យដូចម្តេចខ្លះ?
មុននឹងឈានចូលដល់ការបកស្រាយប្រធានខាងលើ យើងគួរគប្បីយល់ន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន។ ពាក្យ “បញ្ហាប្រឈម” មានន័យថា ជាឧបសគ្គដែលត្រូវជំនះដើម្បីសម្រេចបានជោគជ័យ។ ដូចនេះ ក្នុងរយៈពេលប្រាំឆ្នាំ តើយើងទាំងអស់គ្នាចង់ឃើញប្រទេសកម្ពុជាក្នុងរូបភាពបែបណា តើយើងត្រូវធ្វើអ្វីខ្លះឲ ថាកើតឡើង ព្រមទាំងត្រូវគិតពីជាឧបសគ្គដែលត្រូវជំនះដើម្បីសម្រេចបានជោគជ័យ និងឱកាសដែលយើង ត្រូវតែចាប់យក។
ជាការពិតណាស់ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលធ្លាប់ជួបសង្គ្រាមយ៉ាងច្រើនលើសលប់ ជាពិសេស គឺសម័យកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនកម្ពុជាទាំងមូលមិនបានទទួលការសិក្សារៀនសូត្រ ទាល់តែសោះ មិនត្រឹមតែប៉ុណ្នោះបានបំផ្លាញនូវសម្បត្តិធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុង។ ការដែលមានប្រជាជនស្ទើរតែមួយជំនាន់ដែលមិនទទួលបានសិក្សាអប់រំ ធ្វើឲបាត់បង់ធនធានមនុស្សយ៉ាង ច្រើន ក៏ដូចជាឧបសគ្គយ៉ាងធំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងប្រាំឆ្នាំទៅមុខទៀត យើងចង់ឃើញប្រទេស កម្ពុជាផ្តោតទៅលើការអប់រំដែលពោរពេញទៅដោយគុណភាព ដែលដើរតាមគោលការណ៍ SDG ទីបួន គឺការអប់រំប្រកបដោយគុណភាព។ ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព ផ្តល់សិទ្ធិអំណាចដល់បុគ្គល និងសង្គមដើម្បីឲពួកគេស្វែងរកក្តីស្រម័យនិងសក្តានុពលរបស់ពួកគេ។
ដើម្បីធ្វើឱ្យចក្ខុវិស័យនេះក្លាយជាការពិត កម្ពុជាចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអប់រំ ជាពិសេសនៅតំបន់ជនបទ ដើម្បីធានាថាកុមារនៅកម្ពុជាគ្រប់រូបទទួលបានសាលារៀនដែលមានគុណភាព។ ជាងនេះទៅទៀត កំណែទម្រង់កម្មវិធីសិក្សាគួរតែផ្តោតលើការជំរុញការគិតប្រកបដោយភាពច្នៃប្រឌិត និង ចំណេះដឹងផ្នែកឌីជីថល ដោយបំពាក់ឱ្យសិស្សនូវជំនាញដែលត្រូវការសម្រាប់ទីផ្សារការងារនាពេលអនាគត។ ការកែប្រែកម្មវិធីសិក្សាក៏ជាកត្តាមួយដ៏សំខាន់ដែលនៅក្នុងការអប់រំ មុខវិជា្ជដូចជា មូលដ្ឋានគ្រឹះនៃមីក្រូសេដ្ឋកិច្ច ម៉ាក្រូសេដ្ឋកិច្ច ធុរកិច្ច ទំនាក់ទំនងរវាងប្រទេសនិងប្រទេស គួរតែត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សា សម្រាប់សិស្សវិទ្យាល័យ ដើម្បីឲពួកចេះយល់ដឹងពីសារៈសំខាន់នៃការសម្រេចចិត្ត ក៏ដូចជាឲពួកគេអាចបង្កើត ផែនការសម្រាប់ពួកគេតាំងពីក្មេងដើម្បីរៀបចំជីវិតឲត្រូវតាមពួកគេចង់បាន។ រាជរដ្ឋាភិបាលក៏គួរតែធ្វើកម្មវិធី សម្រាប់ធ្វើការស្ទង់មតិសិស្សដើម្បីឲដឹងពីចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស ជៀសវាងការបោះបង់ ការសិក្សាដោយការប្រលងធ្លាក់ ឬការធ្លាក់ទឹកចិត្តជាដើម។ លើសពីនេះរាជរដ្ឋាភិបាលត្រូវតែបង្កើតកម្មវិធី សម្រាប់ឲសិស្សានុសិស្សធ្វើការស្វ័យសិក្សាផងដែរ ព្រោះថាសតវត្សទីម្ភៃមួយនេះ ព័ត៌មាននិងចំណេះដឹង គឺនៅគ្រប់កន្លែង មិនមែនតែនៅសាលារៀននោះទេ ដូចនេះសង្គមត្រូវតែបង្រៀនឲក្មេងៗជំនាន់ក្រោយឲចេះរៀន មិនមែនគ្រាន់តែឲក្មេងទៅរៀន។ យើងអាចបង្រៀនឲពួកគេ ចេះស្រាវជ្រាវ ចេះស្វែងរក ទាញយកកម្មវិធី និងឯកសារជាដើម។ បញ្ហាប្រឈមសំខាន់ៗក្នុងការសម្រេច SDG ទីបួន នៅកម្ពុជា រួមមានការផ្តល់ថវិកា សម្រាប់ការអប់រំ ភាពខុសគ្នាក្នុងតំបន់ និងរបាំងវប្បធម៌ដែលរារាំងដល់ការអប់រំរបស់កុមារី។ ការដោះស្រាយ បញ្ហាទាំងនេះទាមទារឱ្យមានការកើនឡើងនៃការបែងចែកថវិកាសម្រាប់ការអប់រំ អន្តរាគមន៍គោលដៅនៅក្នុង តំបន់ដែលមិនទាន់ទទួលបានការយកចិត្តទុកដាក់ និងការចូលរួមសហគមន៍ដើម្បីលើកកម្ពស់សមភាព យេនឌ័រក្នុងការអប់រំ។ លើសពីនេះបន្ទាប់ពីទទួលអប់រំប្រកបដោយគុណភាពហើយ បើសិនជាគ្មានកន្លែង ការងារឲពួកគេក៏យើងមិនអាចអភិវឌ្ឍប្រទេសជាតិ ហេតុនេះទើបយើងគួរតែគិតទៅលើ SDG ទី៨ផងដែរ។ កំណើនសេដ្ឋកិច្ច និងការបង្កើតការងារមានសារៈសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ កម្ពុជាគួរមានគោលបំណងជំរុញសេដ្ឋកិច្ចដែលមាន បរិយាប័ន្ន ដែលផ្តល់ឱកាសការងារសមរម្យសម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់យុវជន និងស្ត្រី។ វាអាចសម្រេចបានតាមរយៈការលើកកម្ពស់ភាពជាសហគ្រិន ការអភិវឌ្ឍន៍ជំនាញ លើកកម្ពស់គោល នយោបាយតម្រង់ទិសប្រកបដោយការអភិវឌ្ឍន៍ ដែលគាំទ្រផលិតភាព ការបង្កើតការងារសមរម្យ ភាពច្នៃប្រឌិត និងលើកទឹកចិត្តដល់ការបង្កើត និងការរីកចម្រើននៃសហគ្រាសខ្នាតធំ ខ្នាតតូច និងមធ្យម។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលគួរតែទាក់ទាញឲមានការបង្កើតអាជីវកម្ម តាមរយៈការសម្រួលបទប្បញ្ញត្តិ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ការវិនិយោគពីបរទេស។ បញ្ហាប្រឈមសំខាន់ៗក្នុងការឈានទៅរកSDG 8 នៅកម្ពុជា រួមមានភាពមិនស៊ីគ្នារវាងជំនាញ និងតម្រូវការទីផ្សារការងារ និងការងារក្រៅផ្លូវការ។ ការដោះស្រាយបញ្ហា ទាំងនេះ វាទាមទារឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល ស្ថាប័នអប់រំ និងវិស័យឯកជន ដើម្បីរក្សាតុល្យភាព រវាងតម្រូវការការងារនិងជំនាញ។ ក្រៅពី SDG 4 និង SDG 8 យើងក៏ត្រូវតែក្រឡេកមកមើល SDG11 ដែរ ព្រោះថានៅពេលដែលនគរូបនីយកម្មកើនឡើង ការធានាថាទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព ក្លាយជាកត្តាដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ប្រទេសកម្ពុជាគួរតែ ផ្តោតលើការរៀបចំទីក្រុង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការអភិរក្សបរិស្ថាន ដើម្បីបង្កើតទីក្រុងដែលមាន សុវត្ថិភាព រួមបញ្ចូល និងនិរន្តរភាព។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ការធ្វើផែនការទីក្រុងគួរតែផ្តល់ អាទិភាពដល់ការប្រើប្រាស់ដីធ្លីប្រកបដោយប្រសិទ្ធភាព លំនៅឋានដែលតម្លៃសមរម្យ និងការកែលម្អប្រព័ន្ធ ដឹកជញ្ជូនសាធារណៈ។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ដូចជាថាមពលកកើត ឡើងវិញ និងការគ្រប់គ្រងកាកសំណល់ គឺជាកត្តាដ៏សំខាន់សម្រាប់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
សរុបសេចក្តីមក យើងចង់ឃើញប្រទេសកម្ពុជាអភិវឌ្ឍ ទៅមុខដោយធ្វើតាមការណែនាំរបស់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) ដែលរួមមាន គុណភាពការអប់រំ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច និង ក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព។
ឆ្លងតាមការបកស្រាយប្រធានខាងលើរួចមក យើងឃើញថាប្រធានខាងលើនេះពិតជាមានតម្លៃណាស់ សម្រាប់ឲប្រជាពលរដ្ឋកម្ពុជាចេះខ្វល់ខ្វាយ និងគិតគួរពីប្រទេសជាតិ ហើយបានអប់រំគ្រប់គ្នាឲចេះសម្របខ្លួន ទៅតាមសម័យកាលពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយយកវាមកប្រើប្រាស់ឲបានត្រឹមត្រូវ។ ដូចនេះក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងគួរគប្បីខិតខំរៀនសូត្រ ស្រាវជ្រាវ និងស្វែងរកអ្វីៗដែលថ្មីៗ សម្រាប់អភិវឌ្ឍន៍សង្គមជាតិឲកាន់តែរីកចម្រើនទៅមុខទៀត ជានិរន្តន៍។